ទំព័រវែបសាយនេះសំរាបនិសិត្យ សិស្សានុសិស្ស បញ្ញវន្តអ្នកសិក្សាស្រាវជ្រាវអក្សរសាស្ត្រខ្មែរ Trang web này dành cho học sinh, sinh viên đang học chuyên môn khmer ngữ hoặc các học sĩ, trí thức muốn nghiên cứu ngôn ngữ văn hóa khmer

Thứ Năm, 14 tháng 2, 2013

ដើមផ្កាអង្គាសីល ក្នុងជំនឿ ថ្ងៃបុណ្យទេត


 បងប្អូនចិនគិញជាច្រើននាក់បានឈរទិញដើម ផ្កាអង្គាសីល នៅផ្សាររាត្រី(ច្រើ ដេម ) បានប្រាប់ឲ្យដឹងថាពួកគេមិនដឹងថាដើមផ្កាអង្គាសីល មានអត្ថន័យយ៉ាងខ្លះនោះទេ ដោយគ្រាន់តែបញ្ជាក់ថា ដើមផ្កាអង្គាសីលទាំងនោះអាចនាំលាភសំណាង និងសេចក្តីសុខដល់ក្រុមគ្រួសារពួកគេ ជាពិសេសរកស៊ីមានបានទៅតាមនោះដែរ។

អ្នកស្រី ឡេធីផឿងម៉ាយ អាយុ៣៨ឆ្នាំ ជាអាជីវករលក់គ្រឿងទូរស័ព្ទ បាននិយាយថា “អត់ដឹងថាវាមានន័យម៉េចទេ តែខ្ញុំគិតថាផ្កាទាំងហ្នឹងមានអីដាក់ទៅរកស៊ីមានបានសុខសប្បាយ !។
ស្រដៀងគ្នានេះដែរ អ្នកស្រី លីធីហា អាយុ៤២ឆ្នាំ បាននិយាយថា “ខ្ញុំអត់ដឹងថាមានន័យម៉េចផង ឃើញគេដាក់ក៏ដាក់ហ្នឹងគេដែរទៅ”។

គាត់បន្តថា “ខ្ញុំមកទិញផ្កាអង្គាសីលហ្នឹងរាល់តែឆ្នាំ។ មកពីដាក់អាហ្នឹងទៅល្អ បើសិនជាថ្ងៃចូលឆ្នាំថ្ងៃបុណ្យទេត វារីកស្រុះល្អ បានន័យថាយើងរកស៊ីមានបាន ត្រជាក់ត្រជុំតាមហ្នឹងដែរ”។

ចំពោះ អាជីវករ ហ្វិញ ផុង អាយុ៤៤ឆ្នាំ បានប្រកបមុខរបរលក់ដើមផ្កាអង្គាសីលនេះ រយៈពេល៥ឆ្នាំកន្លងមកហើយ បានរៀបរាប់ឲ្យដឹងថា គាត់បានយកផ្កាអង្គាសីលទាំងនេះមកពីស្រែចំការដោយខ្លួនឯងផ្ទាល់ ចំនួន៨០ ទៅ១០០បាច់ធំៗជារៀងរាល់ឆ្នាំ។ ចំពោះតម្លៃលក់ចេញវិញចាប់ពី៤០០ រយដុងឡើង និងអាស្រ័យទៅលើបាច់តូច និងបាច់ធំ។ ទន្ទឹមនឹងនេះដែរ ដើមផ្កាអង្គាសីលគឺមានផ្កាល្អជាងរាល់ឆ្នាំទៅទៀត។
 \
គាត់បាននិយាយថា “ផ្កាអង្គាសីលឆ្នាំនេះល្អៗជាងឆ្នាំមុនៗ ហើយតម្លៃវាមានពី៤០០ រយដុងឡើង អាស្រ័យលើផ្កាល្អ មិនល្អ”។
ទាក់ទិន នឹងជំនឿទៅលើដើមផ្កាអង្គាសីលនេះដែរ ចាស់ព្រឹទ្ធាចារ្យម្នាក់ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ដើមផ្កាអង្គាសីលនេះមិនមែនតំណាងឲ្យការរកស៊ីមានបាននោះទេ។ ក៏ប៉ុន្តែមានផ្កាមួយទៀតឈ្មោះ “ផ្កាមុហន” ទើបតំណាងឲ្យការរកស៊ីមានបាន។

គាត់បាននិយាយថា “ផ្កាអង្គាសីលនេះដែរ នៅរដូវធា្លក់ព្រិល ឬជារដូវរងា គឺវារីកកាន់ តែស្គុះស្គាយ បានន័យថាកាលណាកាន់តែត្រជាក់ផ្កាអង្គាសីលនេះកាន់តែល្អ ស្រស់ស្អាតថែមទៀតផង។ រីឯមូលហេតុដែលនាំឲ្យបងប្អូនចិន គិញ និយមដាក់ដើមផ្កាអង្គាសីលនៅពេល ចូលឆ្នាំបុណ្យទេតនោះ គឺថាជាផ្កាមួយតំណាងឲ្យភាពតស៊ូមោះមុត និងមានស្មារតីហានអង្គអាចណាស់ ទៅវិញទេ”។

គាត់និយាយ បន្តថា មួយវិញទៀតនៅក្នុងប្រពៃណី បងប្អូនចិន គិញ ដើមផ្កាអង្គាសីល ដើមផ្កាមុហន និង ដើមស្រល់ នៅពេលរដូវរងាចូលមកដល់វាកាន់តែរីកល្អ នៅពេល អាកាសធាតុកាន់តែត្រជាក់។

គាត់បាននិយាយថា “ដូច្នេះដើមផ្កាអង្គាសីលនេះ គឺតំណាងឲ្យស្មារតីរបស់អំបូរចិន មួយប្រភេទគឺ “ជនជាតិហាន” ពីព្រោះថានៅក្នុងចំណោមជនជាតិចិនទាំងអស់មានតែ ជនជាតិហាននេះទេ ដែលមានប្រជាជនច្រើនជាងគេ។ បើកាលពីមុនប្រជាជនចិន មានបែងចែកជាជនជាតិហាន ជនជាតិផ្សេងទៀត ក៏ប៉ុន្តែនាពេលបច្ចុប្បន្នគេលែងបែងចែកដូចមុនទៀតហើយ គឺគេច្របាច់បញ្ចូលគ្នាតែមួយ”។

ប្រភពខាងលើបន្ថែមថា លើសនេះទៀត ផ្កាអង្គាសីលនេះ កាលណារីកកាន់តែស្គុះស្គាយ រីឯក្លិនរបស់វាកាន់តែក្រអូប និងជាពិសេសតំណាងឲ្យជនជាតិហានដែលមានស្មារតីតស៊ូ ទោះបីមានភាពត្រជាក់យ៉ាងណាក៏ដោយតែងតែឈានទៅមុខជានិច្ច។ ចំណែកនៅក្នុងចម្រៀងជាតិរបស់ជនជាតិចិនផងដែរ ក៏យកផ្កាអង្គាសីលនេះ មកតំណាងដូចគ្នា។

 ព្រឹទ្ធាចារ្យម្នាក់នោះ បានបន្ថែមទៀតថា ផ្កាអង្គាសីលនេះដែរ គឺមាន២ពណ៌ ដែលមាន ពណ៌លឿង និងពណ៌ផ្កាឈូក។ ចំពោះការទិញដើមផ្កាអង្គាសីលមកដាក់តាំងនៅផ្ទះ ពេលចូលឆ្នាំបុណ្យទេតនោះ គឺមិនមានការបែងចែកមួយណាល្អ ឬមិនល្អនោះទេ គ្រាន់តែថាជ្រើសរើសយកដើមផ្កាអង្គាសីលណាមួយដែលមានមែក និងផ្កាច្រើន នោះទើបជាការល្អ និងតំណាងឲ្យត្រជាក់ត្រជុំហើយ៕

Không có nhận xét nào:

Đăng nhận xét