ទំព័រវែបសាយនេះសំរាបនិសិត្យ សិស្សានុសិស្ស បញ្ញវន្តអ្នកសិក្សាស្រាវជ្រាវអក្សរសាស្ត្រខ្មែរ Trang web này dành cho học sinh, sinh viên đang học chuyên môn khmer ngữ hoặc các học sĩ, trí thức muốn nghiên cứu ngôn ngữ văn hóa khmer

Thứ Sáu, 15 tháng 2, 2013

របួស​ច្រើន​​​នាក់​ក្រោយ​ធ្លាក់​អាចម៍​ផ្កាយ​មួយ​នៅ​រុស្ស៊ី

ភ្លៀង​បំណែក​ដុំ​ថ្ម​ដែល​ធ្លាក់​ក្រោយ​ការ​ផ្ទុះ​ អាចម៍​​ផ្កាយ​មួយ​នៅ​លើ​តំបន់​​​អ៊ូរ៉ាល់​របស់​រុស្ស៊ី​​អម​ដោយ​កម្លាំង​ ផ្ទុះ​យ៉ាង​ខ្លាំង​​​​​ធ្វើ​ឱ្យ​បែក​កញ្ចក់​អគារ​​​ ឬ​ផ្ទុះ​ក្នុង​មូល​ដ្ឋាន​​ជា​ច្រើន​ញ៉ាំង​ឱ្យ​មាន​ការ​​ជ្រួល​ច្របល់​​​ហើយ​ មនុស្ស​យ៉ាង​តិច​​​៥​០​នាក់​​​ត្រូវ​របួស​ ។ នេះ​ជា​សេចក្តី​រាយការណ៍​​​របស់​អាជ្ញាធរ​​ និង​បណ្តា​ទី​ភ្នាក់ងារ​​ព័ត៌​មាន​​ដែល​ដកស្រង់​​សំដី​​សាក្សី​ទាំង​ឡាយ ។
​បណ្តា​​វីដេអូ​​ដែល​ប្រជាជន​​​ថត​បាន​​ហើយ​បង្ហោះ​​ ផ្សាយ​តាម​អីុន​ធើរ​ណេត​​នោះ​បង្ហាញ​អាចម៍​ផ្កាយ​ដែល​ជា​ដុំ​ភ្លើង​​ហោះ​ កាត់​ផ្ទៃ​មេឃ​​ក្នុង​កម្ពស់​ទាប​​ដែល​ផ្លូវ​​​ហោះ​របស់​អាចម៍​ផ្កាយ​​​នោះ​ ហាក់​បញ្ជាក់​​​ពី​ការ​ប្រុង​​បុក​​នឹង​ផែនដី​​នា​ពេល​​ឆាប់ ។ វីដេអូ​មួយ​ទៀត​​​​គេ​ឃើញ​​​ប្រជា​​ជន​មួយ​ចំនួ​ន​​ចេញ​​ពី​ផ្ទះ​​ទាំង​ ខ្លួន​​​​ននល​គក​មក​មើល​​​បាតុភូត​នេះ​នៅលើ​អគារ​​ស្នាក់នៅ​របស់​ពួកគេ​ ខណៈ​ឮសូរ​​សំឡេង​ផ្ទុះ​​​​ខ្លាំង​នានា ។
​អាចម៍​ផ្កាយ​​មួយ​ត្រូវ​បាន​​​គេ​កំណត់​​​ឃើញ​​​​​ ហោះ​ហើរ​​​​ពីលើ​តំបន់​​អ៊ូរ៉ាល់​​​ដែល​អាចម៍​ផ្កាយ​​នោះ​ឆេះ​មួយ​ផ្នែក​ ក្នុង​​​ស្រទាប់​ទាប​នៃ​បរិយា​កាស​​រួច​​បំណែក​​របស់​អាចម៍​​ផ្កាយ​នេះ​បាន​ ធ្លាក់​​​​មក​ផែនដី​​គឺ​ធ្លាក់​ក្នុង​តំបន់​ទាំង​ឡាយ​​មាន​ប្រជា​ជន​ រស់នៅតិច​​នៃ​តំបន់​TCHELIABINSK ​។ នោះ​ជា​​ការ​អះអាង​​​របស់​បណ្តាញ​​មូល​ដ្ឋាន​​នៃ​ក្រសួង​​សភាព​ការណ៍​​ បន្ទាន់​រុស្ស៊ី​ក្នុង​សេចក្តី​ប្រកាស​​​មួយ ។ យោង​តាម​សេចក្តីប្រកាស​​នេះ​ថា កម្លាំង​​ផ្ទុះនៃ​​អាចម៍​ផ្កាយ​នេះ​ធ្វើ​ឱ្យ​បែក​កញ្ចក់​​នៃ​បណ្តា​ជាន់​ ខ្ពស​់​ៗ​របស់​អគារ​ទាំង​ឡាយ ។
​អ្នក​ទទួល​ខុស​ត្រូវ​​​ម្នាក់​នៃ​ក្រសួង ​​នោះ​ដក​ស្រង់​​​សំដី​ដោយ​ទី​ភ្នាក់​ងារ​​ព័ត៌​មាន​​​RIA NOVOSTI រៀប​រាប់​​ពី​មនុស្ស​​​៥០​នាក់​​ត្រូវ​របួស​៕

Không có nhận xét nào:

Đăng nhận xét