បទបថ្យាវត្ត
បទនេះមានដើមកំណើតតាំងពីសតវត្សទី៦ ក្នុងសម័យចេនឡា ។
បទនេះជាបទបុរាណក៏ពិតមែន ប៉ុន្តែឃើញមានកវីចាស់ថ្មីទាំងឡាយ
តាក់តែងក្នុងស្នាដៃរបស់ខ្លួនជាញឹកញាប់ ខុសប្លែកពីបទបុរាណនានាដូចជា
បទពំនោល បទបន្ទោលកាក បទភុជង្គលីលា
ជាដើមដែលស្ទើរតែបាត់បង់ក្នុងទំព័រកំណាព្យទៅហើយ នាសម័យបច្ចុប្បន្ន ។ ក. រង្វាស់កាព្យ
ក្នុង ១វគ្គមាន ៤ឃ្លា ។ ឃ្លានីមួយៗមាន ៨ព្យាង្គ ។
ខ. ចំណាប់ជួន
ជួនក្នុងវគ្គ
• ព្យាង្គទី៨ ឃ្លាទី១ ជួន ព្យាង្គទី៤ ឃ្លាទី២ ។
• ព្យាង្គទី៨ ឃ្លាទី២ ជួន ព្យាង្គទី៨ ឃ្លាទី៣ ជួន ព្យាង្គទី៤ ឃ្លាទី៤ ។
ជួនឆ្លងវគ្គ
• ព្យាង្គទី៨ ឃ្លាទី៤ ក្នុងវគ្គទី១ ជួន ព្យាង្គទី៨ ឃ្លាទី១ ជួន ព្យាង្គទី៤ ឃ្លាទី២ ក្នុងវគ្គទី២ ។
គ. គំនូសតាង

ឃ. ចង្វាក់
បទនេះទម្លាក់សម្លេងលើព្យាង្គទី២ ទី៤ និងទី៦ រៀងរាល់ឃ្លា ។
ង. បរិយាកាស
គេអាចប្រើបទនេះ ក្នុងការបង្ហាញពី ការលំបាក ទុក្ខវេទនា ការឈឺចាប់ កម្សត់ ។
ច. របៀបស្មូត្រ និងបទគំរូ
សូត្របែបបរាភវសូត្រ | ||
វិនាសទីមួយការស្អប់ធម៌ត្រូវ | ព្រោះសីលអាស្រូវច្រើនធ្វើបំពាន | |
ជាហេតុទាន់ហន់និងជាប្រធាន | នាំសត្វឱ្យមានក្តីវិនាសពិត ។ | |
វិនាសទីពីរគឺការគប់មិត្ត | ដែលមានគំនិតអសប្បុរស | |
គ្មានមេត្តាធម៌នៅក្នុងខ្លួនសោះ | ជាហេតុនាំឆ្ពោះវិនាសជាក់ស្តែង ។ | |
វិនាសទីបីនឹងលើកសម្តែង | ពីនាក់នោះឯងខ្ជិលពុំឧស្សាហ៍ | |
និងនិយាយច្រើនពុំខ្វល់ធ្វើការ | នោះហើយគឺថាហេតុអន្តរធាន ។ | |
សូត្របែបសម្រាយ | ||
ធម៌សុខទីបួនត្រូវកាន់ចិន្តា | កុំពោលវាចារកុហកបញ្ឆោត | |
ស្តីពាក្យពុំពិតឬគិតចាក់ដោត | បង្ករនាំក្រោធព្រោះតែមុសា ។ | |
ធម៌សុខទីប្រាំកុំសេពសុរា | អាភៀនកញ្ឆារគ្រឿងស្រវឹង | |
នាំបាត់ស្មារតីវង្វេងកើតខឹង | គិតខុសលែងដឹងកើតទោសពេកពន់ ។ | |
បច្ចសីលាធម៌ល្អលើសលន់ | នាំសុខគ្រប់ជនទាំងមនុស្សទេព្ដា | |
ប្រកាន់ឱ្យខ្ជាប់កើតក្តីសុខា | សត្វលើលោការស់សុខសាន្តហង ។ | |
សូត្របែបសំស្ក្រឹត | ||
ចង្កឹះតែមួយផុយស្រួយពិតជាក់ | ដូចយើងតែម្នាក់គ្មានមិត្តញាតិផៅ | |
ទោលទៅតែឯងតែងជួបហ្មងសៅ | ទើបចាស់ប្រដៅឱ្យរាប់សន្ដាន ។ | |
ចង្កឹះមួយបាច់គេកាច់មិនបាន | ជាតិមួយសុខសាន្តព្រោះរួបរួមគ្នា | |
រីសោតអំបោះក៏អាចធានា | ជាប់ឥតរលាបើវិញធ្លុងមួយ ។ | |
ហេតុនេះទើបចាស់ខំដាស់តឿនជួយ | ឱ្យយើងលើកស្ទួយនូវពាក្យសាមគ្គី | |
ធ្វើតាមពាក្យទើបរស់ជីវី | ខ្មែរអើយសំភីចងចាំពាក្យចាស់ ។ | |
ចងចាំពាក្យចាស់-លោកគឹម ពេជ្យពីនុន
|
១. សិល្បៈតែងកំណាព្យ ១៩៨៥ ដោយ ពេជ្រ ទុំក្រវិល
២. ក្បួនតែងកំណាព្យ ២០០៦ ដោយ ស៊ុយ វ៉ាន់សាក់
http://daihocnguvankhmernambostk1.blogspot.com/#
Không có nhận xét nào:
Đăng nhận xét