ទំព័រវែបសាយនេះសំរាបនិសិត្យ សិស្សានុសិស្ស បញ្ញវន្តអ្នកសិក្សាស្រាវជ្រាវអក្សរសាស្ត្រខ្មែរ Trang web này dành cho học sinh, sinh viên đang học chuyên môn khmer ngữ hoặc các học sĩ, trí thức muốn nghiên cứu ngôn ngữ văn hóa khmer

Thứ Năm, 7 tháng 2, 2013

គុណមាតាបិតា


គុណមាតាបិតា (ការតបគុណដោយសង្ខេប)
គុណ=សេចក្តីល្អ
មាតា=ស្រ្តីជាអ្នករក្សានូវកូន
បិតា=បុរសជាអ្នករក្សានូវកូន
មាតាបិតាៈ គឺជាអ្នកមានគុណរបស់កូនទាំងឡាយដែលលោកបានធ្វើអំពើល្អគ្រប់បែបយ៉ាង​ដើម្បីកូន។
ក.គុណមាតាបិតា ជាក់ស្តែង
          -មាតាបិតាជាព្រះរបស់កូន
          -មាតាបិតាជាកងការពាររបស់កូន
          -មាតាបិតាជាអ្នកស្ពាយបង្វិចជាប់ខ្លួនជានិច្ច
          -មាតាបិតាជាអ្នកចិញ្ចឹមកូន
          -មាតាបិតាជាអ្នកថ្នាក់ថ្នមរក្សាកូន
          -មាតាបិតាជាឃ្លាំងប្រាក់
          -មាតាបិតាជាគ្រូពេទ្យ
          -មាតាបិតាជាគ្រូអាចារ្យ
          -មាតាបិតាជាមង្គលល្អ
          -មាតាបិតាជាកិត្តិយសរបស់កូន
          -មាតាបិតាជាស្ម័គ្រចិត្តបម្រើកូន
ខ. គុណមាតាបិតាតាមផ្លូវព្រះពុទ្ធសាសនា
          ១.​អដ្ឋិគុណ
          ២.ឧបការគុណ
          ៣.វិសេសគុណ
          ព្រះពុទ្ធជាម្ចាស់ទ្រង់ប្រសិទ្ធិនាមមាតាបិតាថា៖
១​​​​​​​​​​​​​​​​​.ព្រះព្រហ្មៈ​ លោកមានព្រហ្មវិហារធម៌៤ប្រការ មេត្តា ករុណា មុទិតា ឧបេក្ខា។
២.ទេវតាដើមៈ លោកជាអ្នកចិញ្ចឹមបីបាច់អភិបាលរក្សាឃុំគ្រងកូន​ ថែរក្សាកូនប្រុសស្រី​មុន ទេវតាដទៃ។
៣.គ្រូដើមៈ លោកជាគ្រូបង្រៀនវិជ្ជាទាំងឡាយមានវិជ្ជាមូលដ្ឋានជាដើមដល់កូនប្រុសស្រី​ទាំង ឡាយ។
៤.ព្រះអរហន្តៈ មាតាបិតាជាបុគ្គលដែលកើតបុណ្យក្រៃលែងសម្រាប់ ជាបុគ្គលដែលកូន គប្បីគោរពបូជា ដោយប្រការផ្សេងៗ (អាហុនេយ្យបុគ្គល)។ ដោយហេតុថា មាតាបិតាជាអ្នកមានគុណ ជាព្រះព្រហ្ម ជាទេវតាដើម ជាគ្រូដើម ជាព្រះអរហន្ត របស់កូន ដូច្នេះ ទើបព្រះពុទ្ធជាម្ចាស់ទ្រង់ហៅគុណនេះថា៖
          ១.​អនេកប្បការគុណៈ គុណច្រើនមិនតែមួយ
          ២.អនន្តគុណៈ គុណមិនអាចរាប់បាន
          ៣. អប្បរិមាណគុណៈ គុណប្រមាណមិនបាន
          ៤.អសមគុណៈ គុណដ៏ធ្ងន់គ្មានអ្វីស្មើបាន។
    នៅក្នុងគម្ពីរព្រះពុទ្ធសាសនា បានសម្តែងអំពីសង្គហធម៌គឺ​តួនាទីរបស់ឪពុកម្តាយ មាន៥ ប្រការ៖
          ១. ហាមកូនមិនឱ្យធ្វើអំពើអាក្រក់
          ២. ញ៉ាំងកូនឱ្យធ្វើតែអំពើល្អ
          ៣. ឱ្យកូនសិក្សារៀនសូត្រ
          ៤. រៀបចំទុកកូនឱ្យមានកូនស្រករ
          ៥. ចែកទ្រព្យសម្បត្តិឱ្យកូនក្នុងកាលដ៏សមគួរ។បើដឹងថា ឪពុកមា្តយមានគុណដូច្នេះក្នុងនាមយើងជាកូនត្រូវតែតបស្នងគុណរបស់លោកវិញឱ្យអស់លទ្ធភាព។ក្នុងគម្ពីរដដែលបានសម្តែងអំពីតូនាទីរបស់កូន៥ ប្រការដែរ គឺ៖
          ១. យើងត្រូវចិញ្ចឹមមាតាបិតា ដោយបច្ច័យ៤ជាដើម
          ២. ជួយខ្វល់ខ្វាយធ្វើកិច្ចការងារលោក នៅពេលលោកមានកិច្ចរវល់
          ៣. ថែរក្សាលើកតម្កើងវង្សត្រកូលមិនឱ្យសាបសូន្យ
  ៤.ធ្វើខ្លួនឱ្យល្អសមជាអ្នកទទួលមត៌កមិនមែនយកទ្រព្យ ដែលលោកចែកឱ្យ ទៅប្រព្រឹត្ត អំពើ អបាយមុខផ្សែងៗ
         ៥.នៅពេលលោកមរណកាលទៅត្រូវធ្វើបុណ្យទក្ខិណានុប្ប ទានឧទ្ទិសកុសលជូន លោក។
         មានកិច្ចតបគុណ៤ យ៉ាងទៀតគឺ ត្រូវធ្វើយ៉ាងណា ធានារ៉ាប់រងយ៉ាងណាឱ្យឪពុក​ម្តាយ បាន ទទួលនូវសម្បទា​៤យ៉ាង៖
១.សទ្ធា
២.សីល
៣. ចាគៈ
៤. បញ្ញា
គុណមាតាបិតា
ស្រង់ពីសៀវភៅ គិហិបដិបត្តិ ធម្មទាន

. បពិត្រលោកអ្នក​មាតាបិតា    កូននឹកខ្លោចផ្សាពេកអម្បាយ                    
តាំងពី​កូនកើត​មានរូបកាយ   អ្នកតែងខ្វល់ខ្វាយ​ថែរក្សា
. ឱះឱម្ចាស់ថ្លៃវិសេស​លន់          អ្នករង​ទុក្ខ​ធ្ងន់​ពន់​ពេកណា
អ្នកខំ​បីបម​កូនស្ងួន​ភ្ងា                    ពុំ​អាចពណ៌នាឱ្យ​អស់បាន
. ហេតុនេះកូន​សូម​ផ្គង​អញ្ជលី   លើកហត្ថ​ទាំង​ពីរបន្ទន់​ប្រាណ
គោរព​បាទា​ព្រះក្សេម​ក្សាន្ត​      ទោស​ខុស​ប៉ុន្មាន​សូមប្រណី
. ម្ចាស់​អើយ​កាលកូន​ទ្រ​ហោយំ     អ្នកស្ទុះ​មកថ្មម​ត្រកងបី
ច្រៀង​បំពេរកូន​ដោយប្រិមប្រិយ    ដោយចិត្ត​មេត្រី​ផ្តេក​កូនណា
. ទឹកមាត់​ទឹកមូត្រលាមកផង      ទាំងគ្រឿង​សៅហ្មង​ផងនានា
អ្នកចាប់​អ្នកកាន់​អ្នកស្រវា      លាងដោយ​ហត្ថា​ឥត​ជិនឆ្អន់
. បពិត្រអ្នកម្តាយ​មានករុណា    បិតាមានគុណ​វិសេសលន់
កូនសូម​គោរព​ព្រះគុណធ្ងន់           សូមព្រះសោភ័ណ​បានក្សេមក្សាន្ត
. ហេតុនេះ​កូនសូម​ឧទ្ទិសផល            តម្កល់​ចេតនា​ដ៏ក្លាហាន
ទានសីល​ភាវនា​ដែលកូនបាន       សាង​ធ្វើ​ប៉ុន្មាន​ជូនទៅអ្នក
. សូមលោក​ទទួលដោយ​សោមនស្ស ចិត្តកូន​ត្រង់ស្មោះ​ចំពោះអ្នក
ដូចកូនបាន​ពោលពាក្យ​សច្ចៈ​  សូមជូនទៅអ្នកគ្រានេះហោង

Không có nhận xét nào:

Đăng nhận xét