ទំព័រវែបសាយនេះសំរាបនិសិត្យ សិស្សានុសិស្ស បញ្ញវន្តអ្នកសិក្សាស្រាវជ្រាវអក្សរសាស្ត្រខ្មែរ Trang web này dành cho học sinh, sinh viên đang học chuyên môn khmer ngữ hoặc các học sĩ, trí thức muốn nghiên cứu ngôn ngữ văn hóa khmer

Thứ Tư, 6 tháng 2, 2013

អំពី អក្សរសិល្ប៍ ពាក្យរាយ



អំពីរឿងពិត និង រឿងប្រឌិត
១. ដូចម្តេចដែលហៅថា រឿងពិត​ ?
រឿងពិត ជារឿងដែលអ្នកនិពន្ធយកតែព្រឹត្តិការណ៍ ទីកន្លែងពិត មនុស្សពិតមក​និយាយ ដោយគ្មានការបំភ្លៃឡើយ។
២. ដូចម្តេចដែលហៅថា រឿងប្រឌិត​ ?
រឿងប្រឌិត ជារឿងដែលកើតឡើងពិមនោគតិរបស់អ្នកនិពន្ធ ដែលលើកឡើងពី​បញ្ហាមនុស្ស និងជីវិតមនុស្ស។ តាមធម្មតាអ្នកនិពន្ធតែងរឿងប្រឌិត ដោយផ្អែកលើ​ព្រឹត្តិការណ៍ ដែលមានពិតក្នុងជីវិតជាក់ស្តែង។ ដូចនេះ ជួនកាលតួអង្គ និងព្រឹត្តិការណ៍រឿងប្រឌិត ក៏មានលក្ខណៈហាក់ដូចជារឿងពិតដែរ។ រឿងប្រឌិត​ច្រើនតែឆ្លុះបញ្ចាំង សំណូមពររបស់ប្រជាជន។
រឿងប្រឌិតមានច្រើនប្រភេទ ៖ ប្រឌិតកថា នវកថា តំណាលកថាប្រជាប្រិយ ។

​​​​ចំណាំ ៖ តំណាលកថាប្រជាប្រិយ ចែកចេញជា ៖ ទេវកថា ព្រេងកថា និទានកថា ល្បើកកថា។

អំពីរឿងតំណាលកថាប្រជាប្រិយ
​​​​តំណាលកថាប្រជាប្រិយ ចែកចេញជា ៖ ទេវកថា ព្រេងកថា និទានកថា ល្បើកកថា ។
អំពីព្រេងកថា
ព្រេងកថា  គឺជាប្រភេទតំនាលកថាប្រជាប្រិយ ។ ព្រេងកថា ផ្អែកលើ ព្រិត្តិការណ៍ប្រវត្តិសាស្រ្តជានិច្ច។ តួអង្គព្រេងកថា​មានទំនាក់ទំនង​តិច រឺ ច្រើនជាមួយនិង វិរៈ​បុរសជាតិជានិច្ច ។
ឧទាហរណ៍  រឿងព្រះថោងនាងនាគ រឿងអ្នកតាឃ្លាំងមឿង ។ល។
អំពីទេវកថា
ទេវកថា គឺជាផ្នែកមួយនៃប្រឌិតកថា។ ទេវកថាគឺតំនាលកថា ស្តីពីការយល់ដំបូង របស់មនុស្ស ពីប្រភពកំណើត អាទិទេព ទេវៈ អ្នកតា មនុស្ស សត្វ រុក្ខជាតិ បាតុភូត ធម្មជាតិ និងប្រភពពិធីគោរពបូជាផ្សេងៗ។ នៅក្នុងប្រពីណីនិមួយៗ។
ឧទាហរណ៍ រឿងអ្នកតាទឹកអ្នតាភ្នំ រឿងឃ្លោកអស្ចារ្យ។
អំពីល្បើកកថា
ល្បើកកថា  គឺជាប្រភេទមួយនៃតំនាលកថាប្រជាប្រិយ បកស្រាយតាមរយៈរឿងនូវ តំលៃជីវិត។ គតិនេះអាចចងជាស្លោក ឬសុភាសិតបាន។​ គេអាចនិយាយម៉្យាង ទៀតថា ល្បើកកថា គឺជាសុភាសិតខ្នាតវែង។ ល្បើកកថាមានលក្ខណៈវិនិច្ឆយ័ដូច តទៅ ៖
  • តួអង្គអាចជា មនុស្ស សត្វ អមនុស្ស។
  • រឿមានទំហំខ្លី។
  • រឿងសុទ្ធតែជាគតិនៃជីវិត ដែលអាចលើកជាពាក្យស្លោក ឬសុភាសិតបាន។
អំពីនិទានតថកថា
និទានតថកថា ៖ ជាតំនាលកថា ដែលនិយាយអំពីព្រិត្តិការណ៍ហាក់ដូចជាពិត ឬកើត ឡើងជាក់ស្តែងនៅក្នុងសង្គមមនុស្ស ។
ឧទាហរណ៍ រឿងមិត្តសាមិត្ត ( ថ្នាក់ទី៧ ) ជារឿងប្រឌិត តថកថា ព្រោះតួអង្គទាំងឡាយ និង ព្រិត្តិការណ៍ក្នុងរឿនេះ ជាការប្រឌិត​របស់អ្នកនិពន្ធ ហើយ ព្រិត្តិការណ៍នៅ ក្នុងរឿងនេះបាន​ឆ្លុះបញ្ចាំងពីជីវភាព​ជាក់ស្តែង របស់កសិករ​ខ្មែរ នាសម័យនោះ ។

ចំនាំ ឯរឿងមួយ​ចំនួន​ ដូចជារឿង «បុរសពីនាក់នៅជិតផ្ទះគ្នា»ជាដើម ពុំមែនជា​រឿង​តថកថាទេ ព្រោះបាននិយាយ ពីព្រិត្តិកាណ៍ និងកាលអាកាសដែលមិនអាចកើតមានបាននៅក្នុងសង្គមមនុស្ស។
តើតំនាលកថា និងប្រលោមកថា មានលក្ខណៈដូចគ្នា និងខុសគ្នាដូចម្តេចខ្លះ?
ក-អំពីលក្ខណៈដូច ៖ តំនាលកថា និង ប្រលោមកថា សុទ្ធតែមាន ចំណោទបញ្ហា កាលអាកាសតួអង្គ មូលន័យ និង ជាប្រភេទរឿងប្រឌិត ដូចគ្នា ។
ខ-អំពីលក្ខណៈខុសគ្នា  ៖
តំនាលកថា

ប្រលោមកថា
  • កើតមុន។
  • ទំហំរឿងខ្លីៗ អាចអានចប់ ក្នុងរយៈពេលខ្លី។
  • ចំណោទបញ្ហាមានតែមួយ
  • តួអង្គតិច( ពីរឬបី )
  • កាលអាកាសតែមួយមិនសុំាញុំា។

  • កើតក្រោយតំនាលកថា។
  • ទំហំរឿងវែង អាចអានចប់ក្នុងពេលយូរ។
  • ចំនោទបញ្ហាសុំាញុំាចែកជា ផ្នែកតូចៗទៀត។
  • តួអង្គច្រើន។
  • កាលអកាសរឿងច្រើនដូរពី កាលអាកាសមួយទៅកាលអា កាសមួយទៀតហើយស្មុគ ស្មាញ។

អំពីពិតកថា
ពិតកថា ​ ជារឿងដែលអ្នកនិពន្ធលើកព្រិត្តិការណ៍ពិតមកនិយាយដោយគ្មានបំភ្លៃ ឬបកស្រាយ យោបល់លើបញ្ហាអ្វីមួយ។ ពិតកថាមានច្រើនប្រភេទ៖  ជីវប្រវត្តកថា ស្វយ័ប្រវត្តិកថា  បទសាកល្បង ជាដើម។
អំពីជីវប្រវត្តិកថា
ជីវប្រវត្តិកថា គឺជាផ្នែកមួយនៃពិតកថា ដែលអ្នកនិពន្ធបានសសេររៀបរាប់ពីជិវិតពិត របស់មនុស្ស ណាម្នាក់។
ឧទាហរណ៍  សម្តេចព្រះសង្ឃរាជ ជួនណាត ទ្រង់ប្រសូត្រនៅថ្ងៃអង្គារ៍ ១រោច ខែផល្គុន ឆ្នាំវក ឆស័កពុទ្ធសរាជ ២៤២៧ ត្រូវនឹងថ្ងៃទី ១១ មីនា ឆ្នាំ១៨៨៣ នៅភូមិ កំរៀងសង្កាត់កកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ព្រះបិតានាម ជួន និង ព្រះមាតានាម យក់ ព្រះអង្គមានព្រះអនុជតែមួយគត់។
កាលព្រះជន ១៤វស្សា ព្រះអង្គបានចូលទៅសូមបព្វជាក្នុងទីវត្តពោព្រឹក្ស សង្កាត់រលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ២វស្សាក្រោយមក សម្តេច បានចូលទៅគង់នៅវត្តឧណ្ណាលោមក្រុងភ្នំពេញ ដើម្បីសិក្សាព្រះបរិបត្តិធម៌។ លុះគំរប់ ២១វស្សា ព្រះអង្គបានវិវត្តទៅបំពេញឧបសម្បទាជាភិក្ខុនៅវត្តពោព្រឹកវិញ។ អាស្រយ័ដោយសេចក្តីព្យាយាមដ៏មុះមុត ការសិក្សារបស់ព្រះអង្គចេះតែមានវិវឌ្ឍនភាពជឿនលឿនជានិច្ច រហូតដល់ ព្រះអង្គក្លាយជាមហាបណ្ឌិត ដឹកនាំពុទ្ធ័បរិស័ទ និង ជាអ្នកប្រាជ្ញចំបងខាងអក្សរសាស្រ្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។
ស្នាព្រះហស្ថដែលព្រះអង្គបានព្រះរាជនិពន្ធ វចនានុក្រម កច្ចាយនូបត្ថម្ភកៈ គហិបដិបត្តិ សាមណេរវិន័យ អត្ថបទជាច្រើនក្នុងទស្សាវដ្ដីកម្ពុជសុរិយា មាន បាដិមោក្ខសង្ខេបកាព្យលោកធម៏ និងសៀវភៅរាយរងដទៃទៀតជាច្រើន។ ដោយព្រះគុណសម្បត្តិ និងព្រះសមត្ថភាពដ៏កំពូលខាងវិស័យអក្សរសាស្រ្តនេះហើយ ទើបសម្តេចបានឡើងជាបណ្ឌិតអក្សរសាស្ត្រនៅថ្ងៃទី ២៨ ឧសភា ឆ្នាំ១៩៦៧ ។

          អត្ថបទខាងលើនេះមានប្រភេទជីវប្រវត្តិកថា ព្រោះអ្នកនិពន្ធបានសរសេរ រៀបរាប់ពីជីវិតពិត របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាអ្នកប្រាជ្ញចំបង ខាងអក្សរសាស្រ្ត។
អំពីសុភាសិត
សុភាសិត ជាសំនួនប្រជាប្រិយខ្លីៗ ដែលមានលក្ខណៈជាការអប់រំទូន្មាន ជួនកាល មានតំលៃសកល អាចបកស្រាយបានយ៉ាងទូលំទូលាយ តាមន័យចំ និងទំហៀប ន័យធៀប។
ឧទាហរណ៍  ៖

  1. “ ម្រឹគទាំងឡាយមិនដែលបោលចូលមាត់ សីហៈ​ដែល ដេកលក់នោះទេ” ។ (ដកស្រង់ចេញពី ស្រីហិតោបទេស )
  2. កាងារជឃ្លាំងប្រាក់។
  3. សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់។
  4. អ្នកមានកុំអាលអរ អ្នកក្រកុំអាលភ័យ។
  5. តក់ៗពេញបំពង់។
  6. ធ្វើស្រែនិងទឹក ធ្វើសឹកនិងបាយ។
អំពីពាក្យស្លោក
ពាក្យស្លោក គឺជាពាក្យសំរាប់ប្រើមធ្យោបាយ ឃោសនាដើម្បីបញ្ចុះបញ្ចូល មហាជន។ ពាក្យស្លោកច្រើនមានន័យត្រង់ៗ ងាយចងចាំខុសពីសុភាសិត ។
ឧទាហរណ៍  ៖

  • ដាំដើមឈើមួយដើម គឺ បង្កើនជីវិតមួយ។
  • អង្គរវត្តជានិមិត្តរូបនៃព្រលឹងជាតិខ្មែរ។
  • បង្រួបបង្តួមជាតិ គឺ ឯកភាពជាតិ។
  • សន្តិភាព គឺ អភិវឌ្ឍន៍។ 
  • ចុច Download ដើម្បីទាញយក

Không có nhận xét nào:

Đăng nhận xét