ទំព័រវែបសាយនេះសំរាបនិសិត្យ សិស្សានុសិស្ស បញ្ញវន្តអ្នកសិក្សាស្រាវជ្រាវអក្សរសាស្ត្រខ្មែរ Trang web này dành cho học sinh, sinh viên đang học chuyên môn khmer ngữ hoặc các học sĩ, trí thức muốn nghiên cứu ngôn ngữ văn hóa khmer

Thứ Tư, 6 tháng 2, 2013

អំពី អក្សរសិល្ប៍ ពាក្យរាយ



អំពីរឿងពិត និង រឿងប្រឌិត
១. ដូចម្តេចដែលហៅថា រឿងពិត​ ?
រឿងពិត ជារឿងដែលអ្នកនិពន្ធយកតែព្រឹត្តិការណ៍ ទីកន្លែងពិត មនុស្សពិតមក​និយាយ ដោយគ្មានការបំភ្លៃឡើយ។
២. ដូចម្តេចដែលហៅថា រឿងប្រឌិត​ ?
រឿងប្រឌិត ជារឿងដែលកើតឡើងពិមនោគតិរបស់អ្នកនិពន្ធ ដែលលើកឡើងពី​បញ្ហាមនុស្ស និងជីវិតមនុស្ស។ តាមធម្មតាអ្នកនិពន្ធតែងរឿងប្រឌិត ដោយផ្អែកលើ​ព្រឹត្តិការណ៍ ដែលមានពិតក្នុងជីវិតជាក់ស្តែង។ ដូចនេះ ជួនកាលតួអង្គ និងព្រឹត្តិការណ៍រឿងប្រឌិត ក៏មានលក្ខណៈហាក់ដូចជារឿងពិតដែរ។ រឿងប្រឌិត​ច្រើនតែឆ្លុះបញ្ចាំង សំណូមពររបស់ប្រជាជន។
រឿងប្រឌិតមានច្រើនប្រភេទ ៖ ប្រឌិតកថា នវកថា តំណាលកថាប្រជាប្រិយ ។

​​​​ចំណាំ ៖ តំណាលកថាប្រជាប្រិយ ចែកចេញជា ៖ ទេវកថា ព្រេងកថា និទានកថា ល្បើកកថា។

អំពីរឿងតំណាលកថាប្រជាប្រិយ
​​​​តំណាលកថាប្រជាប្រិយ ចែកចេញជា ៖ ទេវកថា ព្រេងកថា និទានកថា ល្បើកកថា ។
អំពីព្រេងកថា
ព្រេងកថា  គឺជាប្រភេទតំនាលកថាប្រជាប្រិយ ។ ព្រេងកថា ផ្អែកលើ ព្រិត្តិការណ៍ប្រវត្តិសាស្រ្តជានិច្ច។ តួអង្គព្រេងកថា​មានទំនាក់ទំនង​តិច រឺ ច្រើនជាមួយនិង វិរៈ​បុរសជាតិជានិច្ច ។
ឧទាហរណ៍  រឿងព្រះថោងនាងនាគ រឿងអ្នកតាឃ្លាំងមឿង ។ល។
អំពីទេវកថា
ទេវកថា គឺជាផ្នែកមួយនៃប្រឌិតកថា។ ទេវកថាគឺតំនាលកថា ស្តីពីការយល់ដំបូង របស់មនុស្ស ពីប្រភពកំណើត អាទិទេព ទេវៈ អ្នកតា មនុស្ស សត្វ រុក្ខជាតិ បាតុភូត ធម្មជាតិ និងប្រភពពិធីគោរពបូជាផ្សេងៗ។ នៅក្នុងប្រពីណីនិមួយៗ។
ឧទាហរណ៍ រឿងអ្នកតាទឹកអ្នតាភ្នំ រឿងឃ្លោកអស្ចារ្យ។
អំពីល្បើកកថា
ល្បើកកថា  គឺជាប្រភេទមួយនៃតំនាលកថាប្រជាប្រិយ បកស្រាយតាមរយៈរឿងនូវ តំលៃជីវិត។ គតិនេះអាចចងជាស្លោក ឬសុភាសិតបាន។​ គេអាចនិយាយម៉្យាង ទៀតថា ល្បើកកថា គឺជាសុភាសិតខ្នាតវែង។ ល្បើកកថាមានលក្ខណៈវិនិច្ឆយ័ដូច តទៅ ៖
  • តួអង្គអាចជា មនុស្ស សត្វ អមនុស្ស។
  • រឿមានទំហំខ្លី។
  • រឿងសុទ្ធតែជាគតិនៃជីវិត ដែលអាចលើកជាពាក្យស្លោក ឬសុភាសិតបាន។
អំពីនិទានតថកថា
និទានតថកថា ៖ ជាតំនាលកថា ដែលនិយាយអំពីព្រិត្តិការណ៍ហាក់ដូចជាពិត ឬកើត ឡើងជាក់ស្តែងនៅក្នុងសង្គមមនុស្ស ។
ឧទាហរណ៍ រឿងមិត្តសាមិត្ត ( ថ្នាក់ទី៧ ) ជារឿងប្រឌិត តថកថា ព្រោះតួអង្គទាំងឡាយ និង ព្រិត្តិការណ៍ក្នុងរឿនេះ ជាការប្រឌិត​របស់អ្នកនិពន្ធ ហើយ ព្រិត្តិការណ៍នៅ ក្នុងរឿងនេះបាន​ឆ្លុះបញ្ចាំងពីជីវភាព​ជាក់ស្តែង របស់កសិករ​ខ្មែរ នាសម័យនោះ ។

ចំនាំ ឯរឿងមួយ​ចំនួន​ ដូចជារឿង «បុរសពីនាក់នៅជិតផ្ទះគ្នា»ជាដើម ពុំមែនជា​រឿង​តថកថាទេ ព្រោះបាននិយាយ ពីព្រិត្តិកាណ៍ និងកាលអាកាសដែលមិនអាចកើតមានបាននៅក្នុងសង្គមមនុស្ស។
តើតំនាលកថា និងប្រលោមកថា មានលក្ខណៈដូចគ្នា និងខុសគ្នាដូចម្តេចខ្លះ?
ក-អំពីលក្ខណៈដូច ៖ តំនាលកថា និង ប្រលោមកថា សុទ្ធតែមាន ចំណោទបញ្ហា កាលអាកាសតួអង្គ មូលន័យ និង ជាប្រភេទរឿងប្រឌិត ដូចគ្នា ។
ខ-អំពីលក្ខណៈខុសគ្នា  ៖
តំនាលកថា

ប្រលោមកថា
  • កើតមុន។
  • ទំហំរឿងខ្លីៗ អាចអានចប់ ក្នុងរយៈពេលខ្លី។
  • ចំណោទបញ្ហាមានតែមួយ
  • តួអង្គតិច( ពីរឬបី )
  • កាលអាកាសតែមួយមិនសុំាញុំា។

  • កើតក្រោយតំនាលកថា។
  • ទំហំរឿងវែង អាចអានចប់ក្នុងពេលយូរ។
  • ចំនោទបញ្ហាសុំាញុំាចែកជា ផ្នែកតូចៗទៀត។
  • តួអង្គច្រើន។
  • កាលអកាសរឿងច្រើនដូរពី កាលអាកាសមួយទៅកាលអា កាសមួយទៀតហើយស្មុគ ស្មាញ។

អំពីពិតកថា
ពិតកថា ​ ជារឿងដែលអ្នកនិពន្ធលើកព្រិត្តិការណ៍ពិតមកនិយាយដោយគ្មានបំភ្លៃ ឬបកស្រាយ យោបល់លើបញ្ហាអ្វីមួយ។ ពិតកថាមានច្រើនប្រភេទ៖  ជីវប្រវត្តកថា ស្វយ័ប្រវត្តិកថា  បទសាកល្បង ជាដើម។
អំពីជីវប្រវត្តិកថា
ជីវប្រវត្តិកថា គឺជាផ្នែកមួយនៃពិតកថា ដែលអ្នកនិពន្ធបានសសេររៀបរាប់ពីជិវិតពិត របស់មនុស្ស ណាម្នាក់។
ឧទាហរណ៍  សម្តេចព្រះសង្ឃរាជ ជួនណាត ទ្រង់ប្រសូត្រនៅថ្ងៃអង្គារ៍ ១រោច ខែផល្គុន ឆ្នាំវក ឆស័កពុទ្ធសរាជ ២៤២៧ ត្រូវនឹងថ្ងៃទី ១១ មីនា ឆ្នាំ១៨៨៣ នៅភូមិ កំរៀងសង្កាត់កកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ព្រះបិតានាម ជួន និង ព្រះមាតានាម យក់ ព្រះអង្គមានព្រះអនុជតែមួយគត់។
កាលព្រះជន ១៤វស្សា ព្រះអង្គបានចូលទៅសូមបព្វជាក្នុងទីវត្តពោព្រឹក្ស សង្កាត់រលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ២វស្សាក្រោយមក សម្តេច បានចូលទៅគង់នៅវត្តឧណ្ណាលោមក្រុងភ្នំពេញ ដើម្បីសិក្សាព្រះបរិបត្តិធម៌។ លុះគំរប់ ២១វស្សា ព្រះអង្គបានវិវត្តទៅបំពេញឧបសម្បទាជាភិក្ខុនៅវត្តពោព្រឹកវិញ។ អាស្រយ័ដោយសេចក្តីព្យាយាមដ៏មុះមុត ការសិក្សារបស់ព្រះអង្គចេះតែមានវិវឌ្ឍនភាពជឿនលឿនជានិច្ច រហូតដល់ ព្រះអង្គក្លាយជាមហាបណ្ឌិត ដឹកនាំពុទ្ធ័បរិស័ទ និង ជាអ្នកប្រាជ្ញចំបងខាងអក្សរសាស្រ្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។
ស្នាព្រះហស្ថដែលព្រះអង្គបានព្រះរាជនិពន្ធ វចនានុក្រម កច្ចាយនូបត្ថម្ភកៈ គហិបដិបត្តិ សាមណេរវិន័យ អត្ថបទជាច្រើនក្នុងទស្សាវដ្ដីកម្ពុជសុរិយា មាន បាដិមោក្ខសង្ខេបកាព្យលោកធម៏ និងសៀវភៅរាយរងដទៃទៀតជាច្រើន។ ដោយព្រះគុណសម្បត្តិ និងព្រះសមត្ថភាពដ៏កំពូលខាងវិស័យអក្សរសាស្រ្តនេះហើយ ទើបសម្តេចបានឡើងជាបណ្ឌិតអក្សរសាស្ត្រនៅថ្ងៃទី ២៨ ឧសភា ឆ្នាំ១៩៦៧ ។

          អត្ថបទខាងលើនេះមានប្រភេទជីវប្រវត្តិកថា ព្រោះអ្នកនិពន្ធបានសរសេរ រៀបរាប់ពីជីវិតពិត របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាអ្នកប្រាជ្ញចំបង ខាងអក្សរសាស្រ្ត។
អំពីសុភាសិត
សុភាសិត ជាសំនួនប្រជាប្រិយខ្លីៗ ដែលមានលក្ខណៈជាការអប់រំទូន្មាន ជួនកាល មានតំលៃសកល អាចបកស្រាយបានយ៉ាងទូលំទូលាយ តាមន័យចំ និងទំហៀប ន័យធៀប។
ឧទាហរណ៍  ៖

  1. “ ម្រឹគទាំងឡាយមិនដែលបោលចូលមាត់ សីហៈ​ដែល ដេកលក់នោះទេ” ។ (ដកស្រង់ចេញពី ស្រីហិតោបទេស )
  2. កាងារជឃ្លាំងប្រាក់។
  3. សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់។
  4. អ្នកមានកុំអាលអរ អ្នកក្រកុំអាលភ័យ។
  5. តក់ៗពេញបំពង់។
  6. ធ្វើស្រែនិងទឹក ធ្វើសឹកនិងបាយ។
អំពីពាក្យស្លោក
ពាក្យស្លោក គឺជាពាក្យសំរាប់ប្រើមធ្យោបាយ ឃោសនាដើម្បីបញ្ចុះបញ្ចូល មហាជន។ ពាក្យស្លោកច្រើនមានន័យត្រង់ៗ ងាយចងចាំខុសពីសុភាសិត ។
ឧទាហរណ៍  ៖

  • ដាំដើមឈើមួយដើម គឺ បង្កើនជីវិតមួយ។
  • អង្គរវត្តជានិមិត្តរូបនៃព្រលឹងជាតិខ្មែរ។
  • បង្រួបបង្តួមជាតិ គឺ ឯកភាពជាតិ។
  • សន្តិភាព គឺ អភិវឌ្ឍន៍។ 
  • ចុច Download ដើម្បីទាញយក

Chuyên mục giáo án

 Tại mục này chúng tôi chỉ đưa giáo án khmer từ lớp 1 đến lớp 9 để thầy cô sử dụng.
Mời quý thầy cô nhấp chuột vào ô các lớp để tải về tham khảo chỉnh sửa và sử dụng phù hợp với tình hình địa phương trình độ kiến thức của lớp mình đang trực tiếp giảng dạy  .

Giáo án từ lớp 1 đến lớp 5   Giáo án lớp 6  chưa có         Giáo án lớp 7 chưa có    
Giáo án lớp 8 chưa có Giáo án lớp 9 chưa có    Giáo án lớp 10   chưa có
Giáo án lớp 11  chưa có  Giáo án lớp 12  chưa có Giáo án lớp mẫu khác chưa có   
Phân phối chương trình lớp 1-9




គម្រោងទូទៅនៃការសិក្សាអត្ថបទអក្សរសិល្ប៍

Đi tới danh sách blog của bạn
គម្រោងទូទៅនៃការសិក្សាអត្ថបទអក្សរសិល្ប៍ (ថ្នាក់ទី៩)
ក្នុងអត្ថបទនីមួយៗ អ្នកនិពន្ធបានចងក្រងឡើងសុទ្ធតែបង្កប់នូវ​អត្ថ​ន័យ​ មូលន័យ​ ឬ​ប្រធានបទ​ដើម្បី​បង្កើត​ឲ្យ​មាន​អត្ថបទ​រឿង​ដែល​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ សង្គម ។
១. មូលន័យ និង មូល​បញ្ហា
ក. មូលន័យ​  គឺជា​ប្រធាន​បទនៃរឿង​ទាំងមូលដែលក្តោបខ្លឹមសារអត្ថបទ ។
ឧទាហរណ៍

  • រឿងឪពុករើសកូនប្រសារ​ មូលន័យគឺ សេចក្តីអំណត់​ សេចក្តីតស៊ូ ។
  • រឿង​កុមារកំព្រា មូលន័យគឺ​ សេចក្តីព្យាយាម ។
  • រឿង​កុលាបប៉ៃលិន មូលន័យគឺ ខ្លួនទីពឹងខ្លួន ។
  • រឿងធនញ្ជ័យ មូលន័យ​គឺ ប្រាជ្ញាជាអាវុធ ។
ខ. មូលបញ្ហា គឺជាបញ្ហា​តូចៗ​នៅ​ក្នុងរឿងដែលឆ្លុះបញ្ចាំងពីមូលន័យ ។
ឧទាហរណ៍ ៖ រឿង​កុលាបប៉ៃ​លិន​ មូលបញ្ហា​នៃ រឿង​នេះគឺ ៖

    • ការរក​ការងារ​ធ្វើ​របស់​ចៅ​ចិត្រ ។
    • ការ​តស៊ូ​ព្យាយាម​ជំនះ​រាល់​ឧបសគ្គ ។
    • ការ​បំពេញ​កាតព្វ​កិច្ច​ជា​កូន​កត្តញ្ញូ ។
២. ផ្នែកអរិយធម៌
ផ្នែកអរិយធម៌ មានបី ៖
ក. វប្បធម៌

  • ការសិក្សា​រស់​នៅ (លើក​យក​បញ្ហា​នៃ​ការសិក្សា​អប់រំ)
  • ជំនឿ (លើកយកបញ្ហានៃ​ជំនឿ)
  • សាសនា (លើកយកបញ្ហានៃ​សាសនា)
  • ទំនៀម​ទម្លាប់​ និង ប្រពៃណី (លើកយកបញ្ហានៃ​ទំនៀមទម្លាប់​)
ឧទាហរណ៍ ៖ ក្នុង​អក្សរ​សិល្ប៍​ខ្មែរ​ អ្នកនិពន្ធ​តែង​តែ​បង្ហាញ​ឲ្យ​ឃើញ​ពី​វប្បធម៌ ។
ខ. សង្គមធម៌
អ្នកនិពន្ធ​តែង​តែ​បង្ហាញ​ពី​សេដ្ឋកិច្ច​ គមនាគមន៍ (ជើងគោក ជើងទឹក ជើងអាកាស) សុខាភិបាល និង ជីវភាពរស់នៅ​របស់​ប្រជា​ពលរដ្ឋ ។
ឧទាហរណ៍៖ រឿង​កុលាបប៉ៃលិន​បង្ហាញ​ពី​សង្គម​ធម៌​នៅ​សម័យកាល​នោះ​យ៉ាង​ច្បាស់​លាស់​ ។

គ. នយោបាយ
នៅ​ក្នុង​អក្សរ​សិល្ប៍​ខ្មែរ​ អ្នកនិពន្ធតែងតែ​បង្ហាញ​នយោបាយ​ពីរ គឺ៖

  • ទំនាក់ទំនងក្នុង​ប្រទេស​ ។
  • ទំនាក់​ទំនង​ក្រៅ​ប្រទេស ។
៣. ផ្នែកសិល្ប៍​ដំណែងនិពន្ធ (វិធីតែងរបស់​អ្នក​និពន្ធ)
ក. អត្ថរូប ៖ រូបរាងនៃអត្ថបទ បែងចែកជាបីគឺ ៖
១. ផ្តើមរឿង
២. តួរឿង
៣. បញ្ចប់រឿង
រចនាបថ ៖ អត្ថបទខ្លះ អ្នកនិពន្ធ​សរសេរ​ជា​ពាក្យ​រាយ​ ហើយអត្ថបទខ្លះទៀត​សរសេរ​ជា​ពាក្យ​កាព្យ​ ឬសរសេរ​ជា​ពាក្យ​ពេចន៍​សាមញ្ញ (ងាយយល់) ឬពាក្យ​បាលី​សំស្ក្រឹត (ពិបាកយល់) ។
១. ផ្តើមរឿង
អត្ថបទ​នីមួយៗ ​អ្នកនិពន្ធ​ប្រើ​វិធី​ផ្តើម​រឿង​ផ្សេងៗគ្នា​ ជួនកាល​ផ្តើម​រឿង​ដោយ​ កាល​ពី​ព្រេង​នាយ​កាលពីយូរលង់ណាស់​មកហើយ ឬលើក​យក​ទិដ្ឋិភាពនៃ​ទេសភាព​នានា​ ដូចជា ក្នុង​រាត្រី​កាល​​ ក្រោមពន្លឺព្រះ​ច័ន្ទ រសៀលថ្ងៃជ្រេរ​ ក្រៅពី​នេះ​អ្នក​និពន្ធ​អាច​នឹងប្រើ សញ្ញា [---] នេះ​ដើម្បី​ភ្ជាប់​ទៅនឹង​សាច់រឿង​តែម្តង ។

២. តួរឿង​
ពណ៌នាវិធី ជាវិធី​រៀបរាប់​ពី​សកម្មភាព​ ឬទិដ្ឋភាព​របស់​អ្នក​និពន្ធ ។
សំវាទវិធី ជាវិធី សន្ទនា ។
ឯកវាទ​វិធី ជាវិធី ដែល​អ្នកនិពន្ធ​បាន​បង្ហាញ​តួ​អង្គ​គិត​តែ​ឯង ។
បដិវិធី ជាវិធី​​ផ្ទុយ​ ឬប្រ​ឆាំង​របស់​តួ​អង្គ​សម្តែង ។
អនុលោមវិធី ជាវិធីដែល​អ្នក​និពន្ធ​ដាក់ឲ្យ​តួ​អង្គ​ធ្វើ​តាម​មិន ជំទាស់ ។
សន្ទេហវិធី ៖ ជាវិធីងឿង​ឆ្ងល់​ ដែល​អ្នក​និពន្ធ​តែង​តែ​សរសេរ​ លាក់​កំបាំងដោយ​ធ្វើ​ឲ្យ​អ្នក​សិក្សា​មាន​ការ​ងឿង​ឆ្ងល់​ ។
ហាសវិធី​ ៖ ជាវិធី​ដែល​អ្នក​និពន្ធ​បង្ហាញ​អំពី​កំប្លុក​កំប្លែង ។
ឧបមាវិធី៖ ជាវិធី​ប្រៀប​ប្រដូច។ ​
វឌ្ឍមានវិធី​ ៖ ជាវិធី​ដែល​អ្នកនិពន្ធ​ពន្លេច​ពី​រឿង​តូចទៅ​រឿង​ធំ ឬ ក៏បង្ហាញ​ពីមុខ​មាត់​តួអង្គ​ ទាំង​សកម្មភាព​ ។
វចនៈវិធី ៖ ជាវិធី​ដែល​អ្នក​និពន្ធ​ប្រើ​ពាក្យ​សម្តី (ភាសាខ្មែរ ឬ បាលី សំ​ស្ក្រឹត​ ឬ​ភាសាបរទេស) ។
ប្រលោបវិធី ៖ ជាវិធីដែល​អ្នកនិពន្ធ​បង្ហាញ​ពី​ការ​លួង​លោម ឬអង្វរ​ករ​ របស់​តួអង្គ​ ។
ទារុណវិធី ៖ ជាវិធីដែល​អ្នកនិពន្ធ​បង្ហាញ​ពី​ការធ្វើ​ទារុណ​កម្ម ។
ឧបទេសវិធី ៖ ជាវិធី​ដែល​អ្នក​និពន្ធ​ធ្វើ​ការ​បង្ហាញ​អំពី​ ការ​អប់រំណែនាំ ផ្តល់​ដំបូន្មាន ។
រចនាវិធី ៖
ជា​វិធី​ដែល​អ្នក​និពន្ធ​ និពន្ធរឿង​ឡើង​ដោយ​ប្រើ​ជា​ឃ្លាប្រយោគជាកាព្យ ឬ ជា​ពាក្យ​រាយ។

៣. បញ្ចប់រឿង ជាវិធីមួយដែល​និពន្ធ​បង្ហាញ​ពី​លទ្ធផល​ចុងក្រោយ​របស់​តួអង្គ​នីមួយៗ ។
(ឈ្នះ ទៅជាចាញ់, រស់ ទៅជាស្លាប់, មាន ទៅជាក្រ, បែកបាក់ ទៅជាជួបជុំ, ល្អ ទៅជា​អាក្រក់, ទុក្ខ ទៅជាសុខសប្បាយ, សប្បាយ​ ទៅជាវេទនា ជាដើម)
ឧទាហរណ៍ ៖

  • រឿង​ទឹក​ចិត្ត​កូឡាំង អ្នកនិពន្ធ​បញ្ចប់​រឿងដោយ​ឲ្យ​តួអង្គ​ដែល​មានសេចក្តី​សុខ​ពីដើម​ដល់ចុង​ក្រោយ​ជួប​ការលំបាក ។
  • រឿង​ធនញ្ជ័យ អ្នកនិពន្ធ​បាន​ឲ្យ​តួ​អង្គ​ជ័យ​ស្លាប់​ដោយ​សារ​ជម្ងឺ ។
ខ. អត្ថរស ៖ និយាយ​ពី​តម្លៃនៃរឿង​ ឬអត្ថបទ​ដែលមាន ៖
- តថរស ៖        បង្ហាញពី​ព្រឹត្តិការណ៍​ដែល​មាន​ពិត​នៅក្នុង​សង្គម និង​តាមរយៈ​នៃ​រឿង​នីមួយៗ ។
ឧទាហរណ៍៖    រឿងកុលាបប៉ៃលិន​ បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​តស៊ូ​ អំណត់ ព្យាយាម ។
- សច្ចរស ៖       បង្ហាញ​អំពី​អំពើ​ត្រឹមត្រូវ​សុចរិត​ទៀង​ត្រង់ ។
ឧទាហរណ៍ ៖   រឿង​កុលាបប៉ៃលិន​ បានអប់​រំ​ឲ្យ​ប្រព្រឹត្ត​អំពើល្អ ដូចជាតួ​អង្គ​ចៅចិត្រ​ជាដើម ។
                        រឿងធនញ្ជ័យ​បាន​បង្ហាញ​ថា មាន់ញី​ពិត​ជា​មាន​ពង ឯមាន់ឈ្មោល​គ្មានពងទេ។
- កុសលរស ៖   បង្ហាញ​ឲ្យ​ឃើញ​អំពី​អំពើល្អ​ តែង​តែ​ឈ្នះអំពើ​អាក្រក ។
ឧទាហរណ៍ ៖   រឿង​កុលាបប៉ៃលិន ចៅចិត្រ​ធ្វើ​អំពើ​ល្អ ទទួលបាន​ជ័យជំនះ ។ ឯលោកបាឡាត់​ ធ្វើ អំពើ​អាក្រក់ទទួល​បាន​ការ​បរាជ័យ ។
- វីរៈរស ៖         បង្ហាញ​ពី​ភាព​អង្គ​អាច​ក្លាហាន ។
ឧទាហរណ៍ ៖   តួអង្គ​ធនញ្ជ័យ​ហ៊ាន​ប្រឆាំង​នឹងសេ្តច​ ប្រឆាំង​នឹង​សេដ្ឋី ពិសេសដៀល​ស្តេចចិន ។
- វិសេសរស៖   បង្ហាញ​អំពើ​មាន​លក្ខណៈ​ ល្អ​ខុស​ប្លែក​ពី​គេដែល​មនុស្ស​ជា​ច្រើ​នឹងក​ស្មាន​មិនដល់​ ធ្វើ​មិន​បាន ។
ឧទាហរណ៍ ៖   រឿង​ធនញ្ជ័យ​ តួអង្គធនញ្ជ័យ​រងាវ​ធ្វើ​មាន់​ឈ្មោល​ដើម្បី​យក​រួចខ្លួន​ កុំឲ្យ​ស្តេច​យក​ទោស​ពៃរ៍​, យក​កូនមាន់​មកជល់​ជាមួយ​នឹង​មាន់ធំ ។
- អច្ឆិរយ​រស ៖  បង្ហាញ​ពី​ភាព​អស្ចារ្យ​ ដែល​មនុស្ស​ធម្ម​តា​ពិបាក​ នឹងធ្វើ ឬធ្វើមិនបាន ។
ឧទាហរណ៍ ៖   រឿង​អាខ្វាក់​អាខ្វិន​ តួអង្គ​ទាំង​ពីរ​ដាល់គ្នា​រហូត​ដល់ ភ្នែក​ភ្លឺ​ ហើយ​ជើង​ខ្វិន​ទៅជា​ជើង​ល្អ ។
- នាដ្យ​រស ៖     បង្ហាញ​អំពី​ទុក្ខសោក​ ទុក្ខ​លំបាក​របស់​តួអង្គ​ ក្នុងជីវភាព​រស់​នៅ​តោកយ៉ាក​ និង​ទទួល​ការ​ជិះ​ជាន់​កេង​ប្រវ័ញ្ចគ្រប់​បែបយ៉ាង ។
ឧទាហរណ៍ ៖   រឿង​ស៊ីម អ្នកបរឡាន អ្នកនិពន្ធ​បង្ហាញ​ពី​ទុក្ខ​សោក​របស់​កម្មករ​សំណង់​ ដោយ​សារ​ការ​​កេង​ប្រវ័ញ្ច​ រំលោភ​លើ​សិទ្ធិ​ពល​កម្ម ។

គ. អត្ថន័យ ៖ និយាយអំពី​ខ្លឹមសារ​អត្ថបទ​ ឬ​រឿង ឬអត្ថបទ​ដក​ស្រង់​ ។ បង្ហាញ ពី​តម្លៃ​នៃ​មូលន័យ ។
ឧទាហរណ៍ ៖   រឿង​កុលាបប៉ៃលិន មានអត្ថន័យ​ថា ៖
            - មិន​ប្រកាន់​វណ្ណៈ
            - ត្រូវ​តែ​មាន​ការ​តស៊ូ​ក្នុង​ឆាក​ជីវិត
            - ត្រូវ​ទទួល​យកគំនិត​ខ្លួ​នទីពឹង​ខ្លួន

ឃ. តួអង្គ៖     ក្នុងរឿង​នីមួយៗ​ តួអង្គសម្តែង​មាន ៖
- តួអង្គឯក ៖     ជាតួអង្គ​សំខាន់ជាងគេ​នៅ​ក្នុងរឿង​ ហើយ​មានសកម្មភាព​ច្រើ​ននៅក្នុងរឿង ផងដែរ ។
- តួអង្គ​រង (ឬតួអង្គបន្ទាប់បន្សំ)៖ ជាតួអង្គ​ដែល​សំដែង​បន្ទាប់​ពី​តួអង្គឯក ឬ​ជា​តួអង្គ​ដែល​សម្តែង​ក្រោយ​តួ​អង្គ​ឯក ។
- តួអង្គ​រំលឹក ៖  តួអង្គ​ដែល​​អ្នក​និពន្ធ​គ្រាន់​តែ​ធ្វើ​ការ​រំឭក​ឈ្មោះ​ ប៉ុន្តែ​ពុំ​មាន​សកម្មភាព​សំដែង​ក្នុង​រឿង នោះ​ឡើយ។
- តួអង្គ​ថេរ និង​អថេរ ៖
            + តួអង្គ​ថេរ ៖ ជាតួអង្គ​ដែល​មានបុគ្គលិក​លក្ខណៈ​មិន​ប្រែប្រួល ។
            ឧទាហរណ៍៖ តួអង្គធនញ្ជ័យ​ តែង​តែ​ប្រឆាំង​ជានិច្ចរាល់​អំពើជិះជាន់​ ។
            + តួអង្គអថេរ ៖ ជាតួអង្គ​ដែល​មាន​បុគ្គលិក​លក្ខណៈ​ប្រែប្រួល ។
            ឧទាហរណ៍ ៖ រឿង​រៃ​ និង​ស្រមោច​ (តួអង្គរៃ) តែ​ងតែ​មាន​បុគ្គលិក​លក្ខណៈប្រែ​ប្រួល​តាំងពីដើម​ដល់​ចប់ ។

ង. ទិដ្ឋភាពប្រវត្តិ
ក. ចំណងជើង ៖ គឺជា​ប្រធាន​បទ​នៃ​រឿង​ ឬអត្ថបទ​ដែលអ្នក​និពន្ធ​រៀប​ចំ​ឡើ​ង​ដោយ​មាន​ទំនាក់ ទំនង​ទៅ​នឹង​សាច់​រឿង​សម្រាប់​ទាញអារម្មណ៍​អ្នក​សិក្សា​ អ្នកអាន​ អ្នកស្តាប់​ ឲ្យ​ចង់​ស្តាប់​ ចង់​តាមដាន​សាច់​រឿង នីមួយៗ​នោះតាំងពី​ដើម​ រហូត​ដល់ចប់​រឿង ។
ខ. ប្រភេទ ៖ អ្នកនិពន្ធ​ចែក​រឿង​ ឬអត្ថបទ​ទៅតាមប្រភេទ​ ប្រឌិតតថកថា និទានកថាប្រជាប្រិយ ឬ ប្រភេទ​អក្សរសិល្ប៍បុរាណ និង អក្សរសិល្ប៍សម័យទំនើប ។
ឧទាហរណ៍ ៖   រឿងធនញ្ជ័យ ជាប្រភេទ​អក្សរសិល្ប៍និទានកថា​ប្រជាប្រិយ ។
                        រឿង​កុលាបប៉ៃលិន​ ជាប្រភេទអក្សរសិល្ប៍សម័យទំនើប ។
                        អត្ថបទ​ល្បើកអង្គរវត្ត ជាប្រភេទ​អក្សរសិល្ប៍បុរាណ ។
គ. ប្រភព ៖ ជាទីកន្លែង​កើត​រឿង ។
ឧទាហរណ៍ ៖   រឿង​កុលាបប៉ៃ​លិន​ កើត​នៅក្នុង​ប្រទេស​កម្ពុជា​ ។ (ព្រោះ​មាន​ឈ្មោះពិត ប៉ៃលិន​ ខេត្ត​បាត់​ដំបង )។

ឃ. អ្នកនិពន្ធ​ ៖        រឿង​ខ្លះ​ប្រាប់​ឈ្មោះ​អ្នកនិពន្ធ និង រឿង​ខ្លះ ទៀត​បង្ហាញ​ពី​ប្រវត្តិ​អ្នកនិពន្ធ ។
ឧទាហរណ៍ ៖   រឿង​សុផាត អ្នកនិពន្ធ ឈ្មោះ​ រឹម គីន ។
​រឿង​កុលាបប៉ៃលិន អ្នកនិពន្ធ ឈ្មោះ ញ៉ុក ថែម ។
រឿង​ផ្កាស្រពោន អ្នកនិពន្ធ​ ឈ្មោះ នូ ហាច ។
រឿង​ ស៊ឹម អ្នកបរឡាន អ្នកនិពន្ធ ឈ្មោះ អ៊ឹម ថុក ។

ង. ស្នាដៃ ៖ គេតែ​ង​តែ​សង្កេត​ឃើញ​រឿង​ខ្លះ​ បង្ហាញ​ពី​ស្នាដៃ​របស់​អ្នក​និពន្ធ ។
ច. កាលបរិច្ឆេទ ៖ បង្ហាញ​ពី​ថ្ងៃ​ខែ​ឆ្នាំ នៃ​ការ​តាក់តែង​រឿង ។
សំគាល់ ៖ អក្សរសិល្ប៍ប្រជាប្រិយខ្មែរ ពុំបានបង្ហាញឈ្មោះ​អ្នកនិពន្ធ​ និង​ការកំណត់របស់អ្នក​និពន្ធពិតប្រាកដឡើយ ។
សូមចុច Download ដើម្បីទាញយកអត្ថបទ «គម្រោងទូទៅនៃ​ការសិក្សាអក្សរអត្ថបទ​អក្សរសិល្ប៍» ទាំងមូល ។
អត្ថបទដោយ ៖ ផន សីហា