គុណមាតាបិតា (ការតបគុណដោយសង្ខេប)
គុណ=សេចក្តីល្អ
មាតា=ស្រ្តីជាអ្នករក្សានូវកូន
បិតា=បុរសជាអ្នករក្សានូវកូន
មាតាបិតាៈ គឺជាអ្នកមានគុណរបស់កូនទាំងឡាយដែលលោកបានធ្វើអំពើល្អគ្រប់បែបយ៉ាងដើម្បីកូន។
ក.គុណមាតាបិតា ជាក់ស្តែង
-មាតាបិតាជាព្រះរបស់កូន
-មាតាបិតាជាកងការពាររបស់កូន
-មាតាបិតាជាអ្នកស្ពាយបង្វិចជាប់ខ្លួនជានិច្ច
-មាតាបិតាជាអ្នកចិញ្ចឹមកូន
-មាតាបិតាជាអ្នកថ្នាក់ថ្នមរក្សាកូន
-មាតាបិតាជាឃ្លាំងប្រាក់
-មាតាបិតាជាគ្រូពេទ្យ
-មាតាបិតាជាគ្រូអាចារ្យ
-មាតាបិតាជាមង្គលល្អ
-មាតាបិតាជាកិត្តិយសរបស់កូន
-មាតាបិតាជាស្ម័គ្រចិត្តបម្រើកូន
ខ.
គុណមាតាបិតាតាមផ្លូវព្រះពុទ្ធសាសនា
១.អដ្ឋិគុណ
២.ឧបការគុណ
៣.វិសេសគុណ
ព្រះពុទ្ធជាម្ចាស់ទ្រង់ប្រសិទ្ធិនាមមាតាបិតាថា៖
១.ព្រះព្រហ្មៈ លោកមានព្រហ្មវិហារធម៌៤ប្រការ មេត្តា ករុណា មុទិតា ឧបេក្ខា។
២.ទេវតាដើមៈ លោកជាអ្នកចិញ្ចឹមបីបាច់អភិបាលរក្សាឃុំគ្រងកូន
ថែរក្សាកូនប្រុសស្រីមុន ទេវតាដទៃ។
៣.គ្រូដើមៈ លោកជាគ្រូបង្រៀនវិជ្ជាទាំងឡាយមានវិជ្ជាមូលដ្ឋានជាដើមដល់កូនប្រុសស្រីទាំង
ឡាយ។
៤.ព្រះអរហន្តៈ មាតាបិតាជាបុគ្គលដែលកើតបុណ្យក្រៃលែងសម្រាប់
ជាបុគ្គលដែលកូន គប្បីគោរពបូជា ដោយប្រការផ្សេងៗ (អាហុនេយ្យបុគ្គល)។ ដោយហេតុថា
មាតាបិតាជាអ្នកមានគុណ ជាព្រះព្រហ្ម ជាទេវតាដើម ជាគ្រូដើម ជាព្រះអរហន្ត របស់កូន
ដូច្នេះ ទើបព្រះពុទ្ធជាម្ចាស់ទ្រង់ហៅគុណនេះថា៖
១.អនេកប្បការគុណៈ គុណច្រើនមិនតែមួយ
២.អនន្តគុណៈ គុណមិនអាចរាប់បាន
៣.
អប្បរិមាណគុណៈ គុណប្រមាណមិនបាន
៤.អសមគុណៈ គុណដ៏ធ្ងន់គ្មានអ្វីស្មើបាន។
នៅក្នុងគម្ពីរព្រះពុទ្ធសាសនា
បានសម្តែងអំពីសង្គហធម៌គឺតួនាទីរបស់ឪពុកម្តាយ មាន៥ ប្រការ៖
១. ហាមកូនមិនឱ្យធ្វើអំពើអាក្រក់
២. ញ៉ាំងកូនឱ្យធ្វើតែអំពើល្អ
៣. ឱ្យកូនសិក្សារៀនសូត្រ
៤. រៀបចំទុកកូនឱ្យមានកូនស្រករ
៥. ចែកទ្រព្យសម្បត្តិឱ្យកូនក្នុងកាលដ៏សមគួរ។បើដឹងថា ឪពុកមា្តយមានគុណដូច្នេះក្នុងនាមយើងជាកូនត្រូវតែតបស្នងគុណរបស់លោកវិញឱ្យអស់លទ្ធភាព។ក្នុងគម្ពីរដដែលបានសម្តែងអំពីតូនាទីរបស់កូន៥
ប្រការដែរ គឺ៖
១. យើងត្រូវចិញ្ចឹមមាតាបិតា ដោយបច្ច័យ៤ជាដើម
២. ជួយខ្វល់ខ្វាយធ្វើកិច្ចការងារលោក នៅពេលលោកមានកិច្ចរវល់
៣. ថែរក្សាលើកតម្កើងវង្សត្រកូលមិនឱ្យសាបសូន្យ
៤.ធ្វើខ្លួនឱ្យល្អសមជាអ្នកទទួលមត៌កមិនមែនយកទ្រព្យ ដែលលោកចែកឱ្យ
ទៅប្រព្រឹត្ត អំពើ អបាយមុខផ្សែងៗ
៥.នៅពេលលោកមរណកាលទៅត្រូវធ្វើបុណ្យទក្ខិណានុប្ប
ទានឧទ្ទិសកុសលជូន លោក។
មានកិច្ចតបគុណ៤
យ៉ាងទៀតគឺ ត្រូវធ្វើយ៉ាងណា ធានារ៉ាប់រងយ៉ាងណាឱ្យឪពុកម្តាយ បាន
ទទួលនូវសម្បទា៤យ៉ាង៖
១.សទ្ធា
២.សីល
៣. ចាគៈ
៤. បញ្ញា
គុណមាតាបិតា
ស្រង់ពីសៀវភៅ គិហិបដិបត្តិ ធម្មទាន
១. បពិត្រលោកអ្នកមាតាបិតា កូននឹកខ្លោចផ្សាពេកអម្បាយ
តាំងពីកូនកើតមានរូបកាយ អ្នកតែងខ្វល់ខ្វាយថែរក្សា ។
២.
ឱះឱម្ចាស់ថ្លៃវិសេសលន់ អ្នករងទុក្ខធ្ងន់ពន់ពេកណា
អ្នកខំបីបមកូនស្ងួនភ្ងា ពុំអាចពណ៌នាឱ្យអស់បាន ។
៣.
ហេតុនេះកូនសូមផ្គងអញ្ជលី លើកហត្ថទាំងពីរបន្ទន់ប្រាណ
គោរពបាទាព្រះក្សេមក្សាន្ត ទោសខុសប៉ុន្មានសូមប្រណី ។
៤.
ម្ចាស់អើយកាលកូនទ្រហោយំ អ្នកស្ទុះមកថ្មមត្រកងបី
ច្រៀងបំពេរកូនដោយប្រិមប្រិយ ដោយចិត្តមេត្រីផ្តេកកូនណា ។
៥.
ទឹកមាត់ទឹកមូត្រលាមកផង ទាំងគ្រឿងសៅហ្មងផងនានា
អ្នកចាប់អ្នកកាន់អ្នកស្រវា លាងដោយហត្ថាឥតជិនឆ្អន់ ។
៥.
បពិត្រអ្នកម្តាយមានករុណា បិតាមានគុណវិសេសលន់
កូនសូមគោរពព្រះគុណធ្ងន់ សូមព្រះសោភ័ណបានក្សេមក្សាន្ត ។
៦.
ហេតុនេះកូនសូមឧទ្ទិសផល តម្កល់ចេតនាដ៏ក្លាហាន
ទានសីលភាវនាដែលកូនបាន សាងធ្វើប៉ុន្មានជូនទៅអ្នក ។
៧.
សូមលោកទទួលដោយសោមនស្ស
ចិត្តកូនត្រង់ស្មោះចំពោះអ្នក
ដូចកូនបានពោលពាក្យសច្ចៈ សូមជូនទៅអ្នកគ្រានេះហោង ។